សេចក្តីប្រកាសផ្តល់ជំនួយខ្នាតតូច

24 វិច្ឆិកា 2025

ចាប់តាំងពីខែសីហា ឆ្នាំ២០០៥ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានពិភពលោក (GEF SGP) នៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ កម្មវិធីជំនួយខ្នាតតូច (SGP) ធ្វើការដោយផ្ទាល់ជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការសហគមន៍មូលដ្ឋាន (CBOs) តាមរយៈជំនួយឥតសំណង និងជំនួយបច្ចេកទេស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងដោះស្រាយបញ្ហាប្រឈមនៃការបាត់បង់ជីវចម្រុះ ការប្រែប្រួលអាកាសធាតុ ការរិចរិលគុណភាពដី ការគ្រប់គ្រងធនធានទឹក និងការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់ និងចរន្តកាកសំណល់ផ្សេង។

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា មានកិត្តិយសសូមអញ្ជើញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការសហគមន៍មូលដ្ឋាន និងអង្គការជនជាតិដើមភាគតិចទាំងឡាយ ដែលកំពុងធ្វើការទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថានប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ នៅក្នុងបណ្តាភូមិ ឃុំ ស្រុក ខេត្តនានា ដែលស្ថិតនៅក្នុងតំបន់ទេសភាពទីជម្រាលស្ទឹងសៀមរាបក្នុងខេត្តសៀមរាប នៅតំបន់ដែលមានបញ្ហាក្តៅ ឬធ្ងន់ធ្ងរទាក់ទងនឹងការអភិរក្សជីវចម្រុះ នៅក្នុងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅច្រើន និងទូទាំងប្រទេសក្រោមការផ្តល់មូលនិធិ STAR ដាក់ពាក្យសុំមូលនិធិពីកម្មវិធីជំនួយខ្នាតតូចនេះ។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិរហូតដល់ ៧៥,០០០ (ប្រាំពីរម៉ឺន ប្រាំពាន់) ដុល្លារអាមេរិកសម្រាប់គម្រោងនីមួយៗដោយឈរលើគោលការណ៍ប្រកួតប្រជែង ។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិចំនួន៥០% នៃតម្លៃសរុបរបស់គម្រោង។ ចំណែកចំនួន៥០% ទៀតនឹងត្រូវផ្តល់ឱ្យដោយអង្គការទទួលមូលនិធិ ឬបានពីការចូលរួមវិភាគទានពីសហគមន៍ អាជ្ញាធរដែនដី និងបានពីភ្នាក់ងារផ្តល់ជំនួយផ្សេងៗ ទោះបីក្នុងទម្រង់ជាទឹកប្រាក់ក្តី ជារបស់របរ និងជាសេវាកម្មនានាក្តី។

សូមទាញយឯកសារខាងក្រោម៖

  1. គោលការណ៍ណែនាំដើម្បីទទួលបានមូលនិធិ ឬជំនួយឥតសំណងខ្នាតតូច
  2. កម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោកតំណាក់កាលទី ៨
    - ទម្រង់គម្រោងសំណើពេញលេញ
    - យុទ្ធសាស្ត្រប្រចាំប្រទេស
  3. គំនិតផ្តួចផ្តើមជំនួយជាសាកលចំពោះដែនដី និងតំបន់ដែលត្រូវបានអភិរក្សដោយជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដំណាក់កាលទី២ (២០២៣ - ២០២៨)
    - ទម្រង់គម្រោងសំណើពេញលេញ
    - យុទ្ធសាស្ត្រប្រចាំប្រទេស
  4. ប្រវត្តិសង្ខេបរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងសហគមន៍មូលដ្ឋាន
  5. ទិសដៅយុទ្ធសាស្ត្រសម្រាប់ការប្រើប្រាស់មូលនិធិ
  6. ផែនការថវិកាគម្រោង
     

សូមផ្ញើគម្រោងសំណើររបស់អ្នកជាភាសាខ្មែរ ឬភាសារអង់គ្លេសក្នុងស្រោមសំបុត្របិទជិតមកកាន់ការិយាល័យកម្មវិធីជំនួយខ្នាតូចរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា នៅផ្ទះលេខ៥៣ ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទៅលោកស្រី ងិន ណាវីរៈ មន្ត្រីជាតិសម្របសម្រួលកម្មវិធី UNDP GEF SGP។ ចំពោះព័ត៌មានលំអិត សូមទាក់ទង មន្ត្រីជាតិសម្រប សម្រួលកម្មវិធី UNDP GEF SGP តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែល ngin.navirak@undp.org ឬតាមទូរស័ព្ទលេខ ០១២ ៨៤៤ ០៨៣ ឬលោកស្រី គឹម សុជ្ជតា ជំនួយការកម្មវិធី GEF SGP តាមរយៈសារអេឡិចត្រូនិច/អ៊ីម៉ែល socheata.kim@undp.org ឬតាមទូរស័ព្ទលេខ ០១២ ៧១៤ ៧០៦

សូមជម្រាបជូនថា ការិយាល័យកម្មវិធីជំនួយខ្នាតតូចនៃមូលនីធិបរិស្ថានពិភពលោក នឹងធ្វើការទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែមទៅកាន់អង្គការដែលបានជាប់វគ្គជំរុះតែប៉ុណ្ណោះ។

កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៥