សេចក្តីប្រកាសផ្តល់ជំនួយខ្នាតតូច (ជុំទី២)

3 មិថុនា 2026

ចាប់តាំងពីខែសីហា ឆ្នាំ២០០៥ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានពិភពលោក (GEF SGP) នៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ កម្មវិធីជំនួយខ្នាតតូច (SGP) ធ្វើការដោយផ្ទាល់ជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការសហគមន៍មូលដ្ឋាន តាមរយៈ​ជំនួយឥតសំណង និងជំនួយបច្ចេកទេស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងដោះស្រាយបញ្ហាប្រឈមនៃការបាត់បង់ជីវចម្រុះ ការប្រែប្រួលអាកាសធាតុ ការរិចរិលគុណភាពដី ការគ្រប់គ្រង​ធន​ធាន​ទឹក និងការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់ និងចរន្តកាកសំណល់ផ្សេងៗ។

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា មានកិត្តិយសសូមអញ្ជើញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការ​សហគមន៍មូលដ្ឋាន និងអង្គការជនជាតិដើមភាគតិច​ទាំងឡាយ​ដែល​កំពុង​ធ្វើការ​ទាក់ទងនឹងការគ្រប់​គ្រង​ធន​ធានធម្មជាតិ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និង​បរិស្ថានប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ នៅក្នុងបណ្តាភូមិ ឃុំ ស្រុក ខេត្តនានា ដែលស្ថិតនៅក្នុងតំបន់ទេសភាពទីម្រាលស្ទឹងសៀមរាប​ខេត្តសៀមរាប នៅតំបន់ដែលមានបញ្ហាក្តៅ​ ឬធ្ងន់ធ្ងរ​ទាក់ទង​នឹងការអភិរក្សជីវចម្រុះទូទាំងប្រទេសក្រោមការផ្តល់មូលនិធិ OP8 GEF STAR_LD ​​​ឱ្យដាក់ពាក្យ​​សុំមូលនិធិ​ពីកម្មវិធី​ជំនួយខ្នាតតូចនេះ​។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិរហូតដល់ ៧៥,០០០​ (ប្រាំពីរម៉ឺន ប្រាំពាន់) ដុល្លារអាមេរិកសម្រាប់គម្រោងនីមួយៗដោយឈរលើគោលការណ៍ប្រកួតប្រជែង ។

កម្មវិធីជំនួយខ្នាតតូចនឹងផ្តល់មូលនិធិចំនួន ៥០% នៃតម្លៃសរុបរបស់គម្រោង។ ចំណែកចំនួន ៥០% ទៀតនឹងត្រូវផ្តល់ឱ្យដោយអង្គការទទួលមូលនិធិ ឬបានពីការចូលរួមវិភាគទានពី​សហគមន៍ អាជ្ញាធរដែនដី និងបានពីភ្នាក់ងារផ្តល់ជំនួយផ្យេងៗ ទោះបីក្នុងទម្រង់ជាទឹកប្រាក់ក្តី ជារបស់របរ និងជាសេវាកម្មនានាក្តី។​ 

សូមទាញយឯកសារខាងក្រោម៖

  1. គោលការណ៍ណែនាំដើម្បីទទួលបានមូលនិធិ ឬជំនួយឥតសំណងខ្នាតតូច
  2. ទម្រង់គម្រោងសំណើពេញលេញ
  3. យុទ្ធសាស្ត្រប្រចាំប្រទេស
  4. ប្រវត្តិសង្ខេបរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងសហគមន៍មូលដ្ឋា
  5. ទិសដៅយុទ្ធសាស្ត្រសម្រាប់ការប្រើប្រាស់មូលនិធិ
  6. ផែនការថវិកាគម្រោង


សូមផ្ញើគម្រោងសំណើររបស់អ្នកជាភាសាខ្មែរ ឬភាសារអង់គ្លេសក្នុងស្រោមសំបុត្របិទជិត ឬតាមរយៈសារអេឡិចត្រូនិក មកកាន់ការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា នៅផ្ទះលេខ​៥៣ ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទៅលោកស្រី ងិន ណាវីរៈ មន្ត្រីជាតិសម្របសម្រួលកម្មវិធី​ UNDP GEF SGP។ ចំពោះព័ត៌មានលំអិត សូមទាក់ទង មន្ត្រីជាតិសម្រប​សម្រួលកម្មវិធី​ UNDP GEF SGP​ តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែល ngin.navirak@undp.org ឬតាមទូរស័ព្ទលេខ ០១២ ៨៤៤ ០៨៣ ឬលោកស្រី គឹម សុជ្ជតា ជំនួយការកម្មវិធី GEF SGP ​តាមរយៈសារអេឡិចត្រូនិច/អ៊ីម៉ែល socheata.kim@undp.org ឬតាម​ទូរស័ព្ទលេខ ០១២​ ​៧១៤ ៧០៦។​

សូមជម្រាបជូនថា ការិយាល័យកម្មវិធីជំនួយខ្នាតតូច​នៃមូលនិធិ​បរិស្ថានពិភពលោក នឹងធ្វើការទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែមទៅកាន់​អង្គការដែលបាន​ជាប់វគ្គ​ជំរុះ​តែ​ប៉ុណ្ណោះ។

កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​២០២៦