យុវជនកម្ពុជារួមគ្នាប្តេជ្ញាចិត្តចូលរួមសកម្មភាពអាកាសធាតុថ្នាក់ជាតិ តាមរយៈសន្និសីទយុវជនកម្ពុជាឆ្នាំ២០២៥
3 មិថុនា 2025
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៥ — មេដឹកនាំយុវជនផ្នែកអាកាសធាតុ តំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ប្រមាណជាង ២៥០ នាក់ បានជួបជុំគ្នានៅថ្ងៃនេះក្នុងសន្និសីទយុវជនក្នុងស្រុក (LCOY) ឆ្នាំ២០២៥ ដើម្បីជំរុញបន្ថែមសំឡេងយុវជនទៅក្នុងរបៀបវារៈអាកាសធាតុ និងការប្តេជ្ញាចិត្តទៅនឹងការប្រែប្រួលអាកាសធាតុក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) សម្រាប់ប្រទេសកម្ពុជា។
ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) នឹងរៀបចំដាក់ជូនអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតនាខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ក្នុងគោលបំណងបង្ហាញពីភាពប្រសើរជាងមុននូវមហិច្ឆតា ការពន្លឿនប្រសិទ្ធិភាព និងបរិយាបន្ន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ សន្និសីទយុវជនកម្ពុជាឆ្នាំ២០២៥នេះ ផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមចំណែកលើការកំណត់ផែនការជាតិ និងបង្ហាញអំពីទស្សនវិស័យរបស់ពួកគេ ក្នុងរបៀបវារៈអាកាសធាតុរបស់កម្ពុជានាពេលអនាគត ។ ការចូលរួមជាមតិរបស់យុវជនកម្ពុជានេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់យុវជននៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្នុងសេចក្តីថ្លែងការណ៍យុវជនអន្តរជាតិ ដែលនឹងត្រូវរៀបចំមុនពេលសន្និ សីទបណ្តាភាគីលើកទី ៣០ នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេស ប្រេស៊ីល។
ថ្លែងក្នុងកម្មវិធីបើកសន្និសីទយុវជនកម្ពុជាឆ្នាំ២០២៥ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថានតំណាងឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “សំឡេងយុវជន គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការធានាពីភាពធន់ និងចីរភាពសម្រាប់អនាគតកម្ពុជា ។ សន្និសីទនេះ គឺមិនត្រឹមតែជាវេទិការសម្រាប់ការសន្ទនាប៉ុនោះទេ ប៉ុន្តែជាវេទិការសម្រាប់លើកម្ពស់ការរួមចំណែកយ៉ាងសកម្មរបស់យុវជនដែលប្រកបដោយអត្ថន័យ សម្រាប់កំណត់របៀបវារៈអាកាសធាតុរបស់កម្ពុជា ។ គំនិតយោលបល់ និងកម្លាំងរបស់យុវជន គឺជាស្នូលក្នុងដំណោះស្រាយអាកាសធាតុ ដែលការពារអនាគតរបស់ពួកយើង ។”
តាមរយៈការគាំទ្រពីក្រសួងបរិស្ថាន អង្គការយូនីសេហ្វ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមប្រឹក្សាយុវជនលើការប្រែប្រួលអាកាសធាតុ សន្និសីទយុវជនកម្ពុជាឆ្នាំ២០២៥នេះ ផ្តល់នូវវេទិការថ្នាក់ជាតិមួយសម្រាប់យុវជនកម្ពុជា ចែករំលែកពីការយល់ឃើញលើដំណោះស្រាយបរិស្ថានប្រកបដោយភាពច្នៃប្រឌិត និងការចូលរួមសកម្មពីយុវជន ដើម្បីឆ្លើយតបនឹងបញ្ហាអាកាសធាតុ ។
លោក ស៊ីថាន ស៊ីលីដា យុវជនតំណាង បេក្ខភាព LCOY 2023 និង បានចូលរួមក្នុង COP29 បានបញ្ហាញចំណាប់អារម្មណ៍ថា ៖ តាមរយៈ LCOY ខ្ញុំយល់ច្បាស់ថា ការទទួលបានឱកាសចូលរួមពិតប្រាកដ គឺមិនមែនគ្រាន់តែជានាមសម្រាប់ការចូលរួមនោះទេ។ ការចូលរួមដែលពិតប្រាកដ គឺជាការរបង្រួបបង្រួមស្មារតីរបស់អ្នកនាំសារដែលបំផុសគំនិត អ្នកការពារ និងអ្នកផ្លាស់ប្តូរដែលធ្វើសកម្មភាព ហើយទាំងអស់នេះ គឺដើម្បីប្រទេសកម្ពុជាប្រកបដោយចីរភាព ។
លោកស្រី អាល្សីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ ការរៀបចំ NDC3.0 របស់កម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់លើតួនាទីរបស់យុវជនក្នុងសកម្មភាពអាកាសធាតុ ប៉ុន្តែយន្តការ និងទំនួលខុសត្រូវជាក់លាក់សម្រាប់តាមដានការចូលរួមរបស់យុវជន ក្រៅពីសកម្មភាពស្មគ្រ័ចិត្ត នៅមានភាពខ្វះចន្លោះនៅឡើយ ។ ជាផ្នែកមួយនៃការចូលរួមរបស់ UNDP ក្នុងការគាំទ្រយុវជនឲ្យចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាបរិស្ថាន UNDP កំពុងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការចូលរួមរបស់យុវជនក្នុង NDC 3.0 ដើម្បីពង្រឹងសម្ព័ន្ធភាពយុវជនដឹកនាំអាកាសធាតុរបស់កម្ពុជា ប្រើប្រាស់និងអភិវឌ្ឍជំនាញរបស់ពួកគេ ដើម្បីកំណត់សកម្មភាព និងយន្តការជាក់លាក់លើការអនុវត្ត និងការតាមដានការចូលរួមរបស់យុវជនក្នុង NDC 3.0 ។ ដូច្នេះ នាងខ្ញុំមានការរំពឹងទុកខ្ពស់ថា LCOY 2025 នេះជាឱកាសដ៏សំខាន់មួយ ដែលអនុញ្ញាតិ្តឱ្យយុវជនចូលរួមយ៉ាងសកម្មក្នុងការជម្រុញសកម្មភាពអាកាសធាតុនៅកម្ពុជា។
តាមរយៈរបាយការណ៍ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារសម្រាប់កម្ពុជា ឆ្នាំ ២០២៤ បានបង្ហាញថា កុមារចំនួនជិត២លាននាក់ ច្រើនជាង១ភាគ៣ នៃយុវជនសរុបក្នុងប្រទេសកម្ពុជា រស់នៅក្នុងតំបន់ដែលមានហានិភ័យអាកាសធាតុខ្ពស់ ឬខ្ពស់ណាស់ ហើ តំបន់ជនបទប្រឈមនឹងហានិយភ័យខ្ពស់ជាងគេ ។ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលមានដូចជាការកើនឡើងកម្ដៅ ទឹកជំនន់ រាំងស្ងួត និងលក្ខណៈធាតុអាកាសដែលមិនអាចទាយទុកបាន កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ការអប់រំ សុខភាព និងជីវភាពរស់នៅ។
លោកបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរបស់យូនីសេហ្វនៅកម្ពុជា បានមានប្រសាសន៍ថា បញ្ហាអាកាសធាតុ គឺជាបញ្ហាសិទ្ធិកុមារ ។ ប្រមាណជាជិត ២ ភាគ ៣ នៃ ប្រជាជនកម្ពុជា គឺស្ថិតនៅអាយុក្រោម ៣០ ឆ្នាំ ដែលគួរទទួលបានការចូលរួមជាភាពដឹកនាំនៅគ្រប់កម្រិតនៃការគ្រប់គ្រងអាកាសធាតុ ។ ទោះបី ជាកុមារ និងយុវជនមិនមែនជាអ្នកបង្កឲ្យមាននូវវិបត្តិអាកាសធាតុ ប៉ុន្តែ ពួកគេគឺជាក្រុមដែលទទួលរងផលប៉ះពាល់មុនគេ ។ ហើយ យុវជនក៏កំពុងចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ។ ការច្នៃប្រឌិត និងការប្តេជ្ញារបស់ពួកគេ គឺមានសារៈសំខាន់ក្នុងការជំរុញឲ្យមានភាពរីកចម្រើន ដែលមានស្ថិរភាពពិតប្រាកដ ។ យូនីសេហ្វពិតជាមានមោទកភាពគាំទ្រយុវជនក្នុងការកសាងកម្ពុជាប្រកបដោយសុខភាពល្អនិងចីរភាពជាងមុន ។
សន្និសីទនេះបានរួមបញ្ចូលការពិភាក្សាដឹកនាំដោយយុវជន សិក្ខាសាលាអំពីគោលនយោបាយ និងការបង្ហាញអំពីការច្នៃប្រឌិតបៃតង និងសកម្មភាពអាកាសអាតុដែលផ្អែកលើសហគមន៍ ។ លទ្ធផលនៃសន្និសីទនេះ គឺការចងក្រងសេចក្តីថ្លែងការណ៍របស់យុវជនកម្ពុជាអំពីសកម្មភាពអាកាសធាតុមានរួមបញ្ចូលអនុសាសន៍ និងការកំណត់អាទិភាព ដែលយុវជនបានរៀបចំ ដើម្បីជាធាតុចូលក្នុងគោលនយោបាយអាកាសធាតុនៅប្រទេស និងជាពិសេស ជាធាតុចូលសម្រាប់ប្រទេសកម្ពុជា ក្នុង COP30 និងក្នុងដំណើរការបូកសរុបបញ្ចប់ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកម្រិតថ្នាក់ជាតិ និងដោះស្រាយបញ្ហាអាកាធាតុ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ឯកឧត្តម ស៊ុំ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត
ក្រសួងបរិស្ថាន
ទូរស័ព្ទ៖ +855 16 907 764 អ៊ីម៉េល៖ sum.thy@moe.gov.kh
លោក Hadrien Bonnaud
ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ អ៊ីម៉េល៖ hbonnaud@unicef.org
លោក ចាន់ ទី
អ្នកឯកទេសផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ អ៊ីម៉េល៖ tchan@unicef.org
កញ្ញា អាត់ ឈុនមួយ
អ្នកជំនាញផ្នែកទំនាក់ទំនង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា
អ៊ីម៉េល៖ chhunmuoy.ath@undp.org
លោក ស៊ីថាន ស៊ីលីដា
អ្នកដឹកនាំគម្រោង LCOY 2025 ក្រុមប្រឹក្សាយុវជនលើការប្រែប្រួលអាកាសធាតុ
ទូរស័ព្ទ៖ +៨៥៥ ៩៦ ៦០៦ ៩២៥២ អ៊ីម៉េល៖ silidasithan298@gmail.com